នាល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម លី សារី សមាជិកក្រុមសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងជាសមាជិកគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញជួបសួរសុខទុក្ខ លោកអនុសេនីយ៍ទោ សុខ នី មេបញ្ជាការកងអនុសេនាធំលេខ១ កងវរៈសេនាតូចលេខ៤៤៤ តំបន់ប្រតិបត្តិការសឹករងខេត្តឧត្ដរមានជ័យ ដែលបានអញ្ជើញមកលេងស្រុកកំណើតរបស់លោកស្ថិតនៅក្នុងភូមិម៉ាក់ប្រាង្គ ឃុំកំពង់ក្រែង ស្រុកទឹកឈូ ខេត្តកំពតដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំខ្មែរអ៉ិស្លាមថ្នាក់ខេត្ត ក្រុង ស្រុក សមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរមូលដ្ឋាន និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមសួរសុខទុក្ខលោកនាពេលនោះផងដែរ។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥